នៅប្រទេសរុស្ស៊ី ផលិតផលប្រណិតៗរបស់លោកខាងលិច បែបយ៉ាងរថយន្ដម៉ាកល្បីៗ គ្រឿងអលង្ការមាសពេជ្រ និងរ៉ូបម៉ាកធំៗធ្វើដោយដៃកំពុងបន្តមានលក់នៅក្នុងហាងជាច្រើនក្នុងទីក្រុងម៉ូស្គូ។ រូបភាពនេះពិតជាខុសស្រឡះពីការប្រកាសរបស់បណ្តាក្រុមហ៊ុនបស្ចិមលោកក្នុងឆ្នាំ ២០២២ ដែលថា ពួកគេដកខ្លួនចេញពីរុស្ស៊ីដើម្បីសម្តែងការប្រឆាំងនឹងរុស្ស៊ីដែលវាយប្រហារលើអ៊ុយក្រែន។