តន្ត្រីករ រិន កវី បានសម្រេចបើកសាលាបង្រៀនវង់ភ្លេងពិណពាទ្យដោយឥតគិតថ្លៃដល់យុវជនក្នុងខេត្តបន្ទាយមានជ័យ។ ការសម្រេចចិត្តដូចនេះត្រូវបានលោក រិន កវីពន្យល់ថា គឺដើម្បីថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយវង់ភ្លេងពិណពាទ្យឲ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ និងក្បួនច្បាប់ពីបុរាណខ្មែរ។