សូត្រ ក្រមា សារុង ទេពកោសល្យច្នៃម៉ូដរបស់លោកស្រីកែម អ៊ីឡេង​នៅក្នុង​កម្មវិធីដើរបង្ហាញម៉ូដ


Episode Artwork
1.0x
0% played 00:00 00:00
Jan 31 2025 12 mins   1

បន្ទាប់ពីផ្ចង់ធ្វើការទាំងថ្ងៃទាំងយប់​ សឹងគ្មានពេលសម្រាក​គ្រប់គ្រាន់ លោកស្រី កែម អ៊ីឡេងនៅទីបំផុត​​បាន​បង្ហាញស្នាដៃ​ម៉ូដសំលៀកបំពាក់​ជាង​៣០ឈុត​ដែល​ច្នៃចេញពីក្រណាត់សូត្រ ក្រមា និង​សារុងខ្មែរ។ កម្មវិធីដើរម៉ូដសំលៀកបំពាក់របស់​លោកស្រី​កែម អ៊ីឡេង​បាន​ប្រព្រឹត្តទៅ ​នៅនិវេសនដ្ឋាន​របស់​ឯកអគ្គរាជទូតកម្ពុជា​នៅទីក្រុង​ប៉ារីសដោយ​មានការចូលរួមពីអ្នកមុខ អ្នកការខ្មែរនិងបរទេស។ ចំពោះឯកអគ្គរាជទូតកម្ពុជា លោកលុយ ដាវីត នេះជា​លើកទី១ ដែល​និវេសនដ្ឋាន​របស់​អគ្គរាជទូត​កម្ពុជា​បើកទា្វរ​ទទួល​រៀបចំ​កម្មវិធីដើរម៉ូដ​​របស់​លោកស្រី កែម អ៊ីឡេង។ បទយកការណ៍​របស់​ឈាង បុប្ផា​។