ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តឧត្តរមានជ័យ ស្នើសុំអាជ្ញាធរផ្តល់បណ


Episode Artwork
1.0x
0% played 00:00 00:00
Feb 09 2025 8 mins   2

វិវាទដីធ្លីរវាងពលរដ្ឋជាង៧០០គ្រួសារនិងក្រុមហ៊ុនស្ករអំពៅថៃ ឈ្មោះ មិត្រ ផល (Mitr Phol) បានអូសបន្លាយអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ នៅក្នុងនោះមានពលរដ្ឋ៣២៩គ្រួសារប៉ុណ្ណោះដែលទទួលបានដំណោះស្រាយ ខណៈនៅសល់៣៨២គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ពលរដ្ឋរងគ្រោះដីធ្លីនៅសង្កាត់កូនគ្រៀល ខេត្តឧត្តរមានជ័យបានអះអាងថា ការពន្យារពេលចេញប័ណ្ណកម្មសិទ្ធិ និងការយឺតយ៉ាវវាស់វែងដីធ្លីជូនពលរដ្ឋនេះ ធ្វើឱ្យពួកគាត់បារម្ភពីសុវត្ថិភាពដីធ្លី និងគ្មានដីសម្រាប់បង្កបង្កើនផល។