ហេតុអ្វីពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយបន្តទទួលទានទឹកអណ្ដូង ទោះមានទឹកស្អាតប្រើប្រាស់?


Episode Artwork
1.0x
0% played 00:00 00:00
Mar 05 2025 5 mins   2

សព្វថ្ងៃ ពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយនៅភូមិឡុំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនៅបន្ដទទួលទានទឹកអណ្ដូងដែលជីកនៅខាងក្រោយផ្ទះរបស់ពួកគេ ទោះបីជាមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ តាមពលរដ្ឋ ទឹកអណ្ដូងមានរសជាតិឆ្ងាញ់ជាងទឹកស្អាត។ តែបន្ទាប់ពីអ្នកជំនាញបានយកទឹកអណ្តូងទៅពិនិត្យ និងរកឃើញមានសារធាតុកខ្វក់នៅក្នុងទឹកមក ពលរដ្ឋដែលទទួលទានទឹកនោះហាក់មានការប្រុងប្រយ័ត្នជាងមុន។ ចំណែកអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿនបញ្ជាក់ថា ពលរដ្ឋគួរតែយកទឹកអណ្តូងទៅដាំឱ្យឆ្អិន ឬច្រោះឱ្យស្អាតសិន មុននឹងទទួលទានដើម្បីបង្ការបញ្ហាផ្សេងៗ។