IVF គឺជាដំណើរការនៃការបង្ករកំណើត ដោយពាក់ព័ន្ធនឹងការចិញ្ចឹមស៊ុត និងមេជីវិត នៅខាងក្រៅរាងកាយមនុស្ស បន្ទាប់មកក៏យកអំប្រ៊ីយ៉ុងដែលល្អទៅដាក់នៅក្នុងស្បូនរបស់អ្នកម្តាយ។ ការធ្វើ IVF មិនសុទ្ធតែជោគជ័យទាំងអស់នោះទេ។ ហើយបទសម្ភាសន៍នៅថ្ងៃនេះ គឺគ្រាន់តែជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកម្តាយមួយរូប ដែលឆ្លងកាត់ដំណើរការជាច្រើនលើក ច្រើនសារ រហូតទទួលបានជោគជ័យ ជាមួយនឹងបុត្រាបុត្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់។ សូមស្តាប់ បទសម្ភាសន៍រវាង អ្នកស្រី ឡៅ ដាណេ ជាមួយនឹងអ្នកស្រី ឈុត សុផារី ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដូចតទៅ។